Khmer Info

If you would like to speak with our U.S. staff in Khmer:

សួស្តី នាងខ្ញុំឈ្មោះ ជូរ សុផាត។ ខ្ញុំគឺជាមេធាវីការពារក្តីជនអន្តោប្រវេសន៍សហរដ្ឋអាមេរិក ដែលបានកើតនៅខេត្តបាត់ដំបងនៃប្រទេសកម្ពុជា។ កាលខ្ញុំនៅក្មេង គ្រួសាររបស់ខ្ញុំ និងនាងខ្ញុំបានភៀសខ្លួនពីប្រទេសកម្ពុជាទៅជំរុំជនភៀសខ្លួនក្នុងប្រទេសថៃ។ ចាប់ពីកន្លែងនោះមក យើងបានធ្វើដំណើរទៅកាន់ទីក្រុងញ៉ូយ៉កមុនពេលផ្លាស់ទីលំនៅទៅកាន់រដ្ឋវ៉ាស៊ីនតោនដែលជាកន្លែងយើងបានរស់នៅចាប់តាំងពីពេលនោះមក។ ខ្ញុំជានិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យវ៉ាស៊ីនតោន (University of Washington) និងសាលា ច្បាប់នៅសាកលវិទ្យាល័យស៊ីអាថល (Seattle University School of Law) ដែលជាកន្លែងខ្ញុំបញ្ចប់ថ្នាក់បណ្ឌិតច្បាប់របស់ខ្ញុំ។ ក្នុងនាមខ្លួនខ្ញុំជាជនអន្តប្រវេសន៍ម្នាក់ ខ្ញុំត្រូវបានជំរុញទឹកចិត្តតាំងពីខ្ញុំនៅក្មេងឲ្យ ចាប់យកអាជីពមួយខាងច្បាប់ការពារជនអន្តោប្រវេសន៍ ដើម្បីឲ្យខ្ញុំអាចជួយអ្នកផ្សេងទៀតបាន។ជាញឹកញាប់ ច្បាប់អន្តោប្រវេសន៍សហរដ្ឋអាមេរិកមានលក្ខណៈគួរឲ្យខ្លាច និងមានភាពច្របូកច្របល់ ពិបាកយល់។ នៅការិយាល័យច្បាប់របស់លោកស្រី ជូរ យើងអាចជួយអ្នកឆ្លងផុតពីច្បាប់ដ៏ស្មុគស្មាញនេះបាន ជួយពន្យល់ពីច្បាប់ និងជួយផ្តល់ប្រឹក្សាណែនាំពីវិធីដែលល្អបំផុត។ វាជាការចាំបាច់មួយក្នុងការស្វែងរកមេធាវីម្នាក់ ប្រសិនបើអ្នកមានបញ្ហាខាងអន្តោប្រវេសន៍ ប្រសើរជាងពឹងពាក់លើជំនួយ របស់អ្នកដែលមិនមែនជាមេធាវី។ ទោះបីជាការបំពេញទម្រង់បែបបទនៅលើពាក្យស្នើសុំខាងអន្តោប្រវេសន៍មើលទៅមានភាពងាយស្រួលក៏ដោយ ភាពលាំខាងច្បាប់គឹមានលក្ខណៈស្មុគស្មាញ ជាពិសេសប្រសិនបើអ្នកមានបញ្ហាបទឧក្រិដ្ឋ ឬបញ្ហាច្បាប់គ្រួសារ។ សូមកុំប្រថុយនឹងការទទួលទណ្ឌកម្មផ្នែកច្បាប់ដែលប្រឆាំងនឹងអ្នក ឬគ្រួសារអ្នក តាមរយៈការសុំការណែនាំខាងច្បាប់ពីនរណាម្នាក់ដែលមិនមែនជាមេធាវី។ក្នុងនាមជាខ្មែរ ខ្ញុំមានការយល់ដឹងយ៉ាងច្បាស់ពីបញ្ហាអន្តោប្រវេសន៍ដែលជាបញ្ហារាលដាលទូទៅនៅក្នុង សហគមន៍ខ្មែរយើង។ ខ្ញុំបានការពារបុគ្គលមួយចំនួនដោយជោគជ័យពីការនិរទេសខ្លួន បានបដិសេធលើការចោទប្រកាន់ពីបទក្លែងបន្លំអាពាហ៍ពិពាហ៍ ហើយបានជួយអ្នកទាំងឡាយដែលមានការពិបាកក្នុងការដាក់សំណុំរឿងគ្រួសារទៅកាន់សហរដ្ឋអាមេរិក។ការិយាល័យរបស់ខ្ញុំមានបទពិសោធន៍គ្រប់ផ្នែកទាំងអស់នៃច្បាប់អន្តោប្រវេសន៍។ ជាមួយនឹងបទពិសោធន៍ ចំណេះដឹង និងការយល់ដឹងរបស់យើង យើងអាចជួយណែនាំអ្នកឲ្យឆ្លងកាត់ដំណើរការនេះបាន។ ទោះបីជាយើងមានទីតាំងនៅតំបន់ពាយព្យនៃមហាសមុទ្រប៉ាស៊ីហ្វិក យើងអាចតំណាងឲ្យអ្នកបាន ទោះបីអ្នករស់នៅទីណាក៏ដោយ។ សូមទាក់ទងមកយើងសម្រាប់ការប្រឹក្សាយោបល់ តាមរយៈទូរស័ព្ទលេខ 425-298-3749។